ព័ត៌មានជាតិ

LEXUS RX300 ផ្លាកលេខ ភ្នំពេញ 2AK-0620 បុកអ្នកថ្មើរជើងរបួសធ្ងន់នៅ កំពង់ធំ

កំពង់ធំៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧និង០៥នាទី នៅថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៩ នៅចំណុចភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ នៅលើផ្លូវជាតិលេខ6 ចន្លោះគីឡូម៉ែត្រលេខ194.195 បង្កឡើងដោយរថយន្តម៉ាកLEXUS RX300 ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ 2AK-0620 និងអ្នកថ្មើរជើង។

ជនរងគ្រោះឈ្មោះ តាំ វិន ភេទប្រុសអាយុ60ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិសានគរ(ខ)ឃុំសានគរស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសធ្ងន់)។

ចំណែកអ្នកបើកបររថយន្តឈ្មោះ តុប លីម៉េង ភេទប្រុសអាយុ38ឆ្នាំ មុខរបរ លក់ដូរអីវ៉ាន់ចាប់ហួយនិងធ្វើស្រែ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ (បាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ)

មូលហេតុ: បង្ករឡើងដោយរថយន្តជែងខ្វះការប្រុងប្រយ័ត្នរួមផ្សំថ្មើជើងឆ្លងកាត់មិនប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ធ្វើការវាស់វែងនិងយកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយដើម្បីរងចាំការដោះស្រាយ៕

មតិយោបល់