ព័ត៌មានជាតិ

អគ្គិសនីខេត្តកំពង់ចាម នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួន នៅថ្ងៃទី១១កក្កដា

ភ្នំពេញៈ អគ្គិសនីខេត្តកំពង់ចាម បានចេញសេចក្តីជូនដំណឹងមួយថា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួន នៅក្នុងខេត្តនេះ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ចាប់ពីវេលាម៉ោង ០៨ព្រឹក ដល់ម៉ោង ៥ល្ងាច ថ្ងៃដដែល។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ខេត្តកំពង់ចាម ចេញនៅថ្ងៃទី០៨ ខែកក្កដានេះ បានឲ្យដឹងថា តំបន់ដែលនឹងផ្អាកការផ្គត់ផ្គង់នោះរួមមាន នៅប៉ុស្តិ៍ P70, P71, P78 រហូតដល់សេវាករមេគង្គស្មាតផៅវ័រ និងសេវាករ វ៉ាន ណារុន នៅក្នុងឃុំទួលព្រះឃ្លាំង ស្រុកកំពង់សៀម ខេត្ត កំពង់ចាម។

អាជ្ញាធរអគ្គីសនីកំពង់ចាមបញ្ជាក់ទៀតថា ការផ្អាកនេះគឺដើម្បីផ្លាស់ប្តូរ Pin Insulator ដែលប្រេះបែកនៅបណ្តាញបញ្ជូនរង២២គីឡូវ៉ុល ចំនួន ២៣គ្រាប់ ហើយការតភ្ជាប់ចរន្តប្រើប្រាស់ឡើងវិញទៅតាមការជាក់ស្តែង នៅពេលដែលការងារបញ្ចប់៕

មតិយោបល់