ភ្នំពេញៈ យុវតីម្នាក់ហៅកង់បី Pass App ជិះទៅផ្ទះ បានពាក់កណ្ដាលផ្លូវ ស្រាប់តែអ្នកបើកកង់បី ដឹកទៅឈប់កន្លែងស្ងាត់ រួចដើរទៅនោមបាត់ឈឹងមួយសន្ទុះ ទើបម្ចាស់ម៉ូតូដើរមកវិញ លូកដៃប៉ះក្រមាប៉ះចំដៃយុវតីខាងលើ បណ្ដាលឲ្យនាងភ្ញាក់ ទើបស្រែកឆោទ្បោ កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិត្តក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យុវតីរងគ្រោះមានឈ្មោះ សោម ស្រីដាវ អាយុ១៩ឆ្នាំ ភេទស្រី ស្នាក់ផ្ទះម្ដុំព្រៃស សង្កាត់ព្រែកស ខណ្ឌដង្កោ ភ្នំពេញមានស្រុកកំណើត នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ចំណែកឯបុរសអ្នកបើកកង់បី មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ បានបើកកង់បី Pass App ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1AB-1943 ។
សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ យុវតីខាងលើ បានជិះម៉ូតូដើរលេងជាមួយមិត្តភក្ដិ នៅកោះពេជ្រ លុះជិតដល់ម៉ោងកើតហេតុ មិត្តភក្តិរបស់នាង ក៏បានជូនត្រលប់មកផ្ទះវិញដែរ តែដោយសារតែមិត្តភក្តិមានការរវល់បន្ទាន់ ទើបឌុបជូននាងបានត្រឹមមកដល់ចំណុចស្ពានដែកចំការដូងប៉ុណ្ណោះ ក៏ជិះម៉ូតូត្រលប់ទៅវិញបាត់ទៅ។
ក្រោយមករូបនាង ក៏បានហៅកង់បី Pass App ដើម្បីជិះទៅផ្ទះ បន្តទៅផ្ទះខ្លួននៅម្ដុំព្រៃស។ លុះឡើងជិះបានមួយសន្ទុះ ស្រាប់តែអ្នកបើកកង់បី បើកបត់ចូលទៅក្នុងបុរីឈឹមឈាងហាក់ រួចបើកយឺតៗ ហើយនាងប្រាប់ឲ្យអ្នកបើកកង់បី បើកឲ្យលឿនជាងនេះ ដោយប្រាប់ថា ប៉ារបស់នាង កំពុងចាំផ្លូវនាងត្រលប់ទៅផ្ទះវិញ។
ខណៈនោះអ្នកបើក PassApp បានបើកឈប់នៅផ្លូវស្ងាត់មួយកន្លែង ហើយប្រាប់នាងថា ឈប់ឈឺជុះនោមតិច ហើយក៏កាន់ក្រមាមួយ ដើរទៅនោមបាត់ឈឹងមួយសន្ទុះ ទើបដើមកវិញ ក្នុងស្ថានប្រលាក់ រួចម្ចាស់កង់បី ក៏លូកយកក្រមាពីក្នុងម៉ូតូ ប៉ះត្រូវចំដៃយុវតីខាងលើ បានធ្វើឲ្យយុវតីមានការភ័យពេក ក៏ស្រែកឆោឡោថា ចោរៗ ក៏មានបុរសនារី២នាក់ប្ដីប្រពន្ធ ជិះម៉ូតូឌុបគ្នាមកដល់ សួរនាំថាមានរឿងអ្វី ភ្លាមនោះអ្នកបើកកង់បី ក៏រត់ទៅបើកកង់បី Pass App ឌុបនាងចេញពីកន្លែងផ្លូវស្ងាត់នោះ រហូតមកតាមផ្លូវបេតុងក្នុងបុរី លឹម ឈាងហាក់ និងមានបុរសនារី២នាក់ប្ដីប្រពន្ធ ជិះតាមពីក្រោយមកដែរ តែមិនហ៊ានចូលទៅជួយឃាត់នោះទេ។
លុះចូលមកដល់បុរីឡាយគង់ បុរសម្នាក់ បានអះអាងថា ឮសំទ្បេងស្រែកឆោឡោថា ចោរៗ ទើបរូបគាត់ដើរចេញមកអឺតមើល ស្រាប់តែពេលនោះ មានម៉ូតូកង់បី Pass App ខាងលើ បើកមកបុកប៉ះរថយន្តរបស់គាត់ បណ្ដាលឲ្យរងការខូចខាត ហើយបន្តបើកចេញទៅទៀត ទើបគាត់អូសម៉ូតូចេញ ជិះតាមពីក្រោយ រត់ទៅដល់ផ្លូវបំបែកបាគូ សង្កាត់ដង្កោ ក៏ត្រូវប្រជាពលរដ្ឋឃាត់បាន ប្រគល់ជូនសមត្ថកិច្ច ក៏នាំខ្លួនមកប៉ុស្តិ៍ដង្កោ ប៉ុន្តែដោយសារតែមិនមែនដែនសមត្ថកិច្ច ទើបនាំជនសង្ស័យ យកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ព្រៃស។
សូមបញ្ជាក់ ភាគីខាងស្រី មិនបានធ្វើការប្ដឹងផ្ដល់អីទេ ដោយសារវាគ្រាន់តែជារឿងយល់ច្រទ្បំ ចឹងទើបសមត្ថកិច្ច គ្រាន់តែឲ្យធ្វើកិច្ចសន្យាណែនាំប៉ុណ្ណោះ ហើយភាគីទាំងពីរ ក៏ត្រលប់ទៅផ្ទះវិញរៀងៗខ្លួន៕




មតិយោបល់