ភ្នំពេញ ៖ បុរសម្នាក់ដែលជិះម៉ូតូក្នុងស្ថានភាពស្រវឹងក៏ទៅបុករបងមជ្ឈមណ្ឌលម៉ុងឌីយ៉ាលបណ្តាល ឱ្យបែកមុខបែកមាត់ កាលពីវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី ២២ មេសា២០១៤ នៅចំណុចផ្លូវ២៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះជិះម៉ូតូ ឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ BA-8814 ក្នុងស្ថានភាពស្រវឹង តាមបណ្តោយផ្លូវ២៣០ ក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចកើតហេតុក៏បានជិះទៅបុករបងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ តែម្នាក់ឯង បណ្តាលឱ្យបែកមុខ បែកមាត់ ។
ក្រោយពេលកើតហេតុត្រូវបានមិត្តភក្តិជួយគ្រា និងបានហៅរថយន្តគ្លីនិកគឹមសុងមកយកទៅព្យាបាល ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍ផ្សារដើមគរងចាំម្ចាស់មកទទួលយកវិញ ៕
មតិយោបល់