ព័ត៌មានជាតិ

Updateៈ រថយន្ត​ដឹកចុង​ភៅ​និង​រោង​ការ​​ក្រ​ឡាប់​ផ្ងាជើង​បណ្តាលឲ្យរងរបួសធ្ងន់ស្រាលជាច្រើននាក់

ព្រះសីហនុ​ៈ នៅថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ​វេលា​ម៉ោង​១២និង៣០​នាទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែល​រថយន្ត​ក្រុម​ចុង​ភៅ​ ដំឡើង​រោង​ការ​ មួយ​គ្រឿង​ បាន​ក្រឡាប់​ នៅ​ផ្លូវជាតិលេខ៤ នៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ បណ្ដាល​ឲ្យ​មនុស្ស​៥​នាក់​ រង​របួស​ធ្ងន់​ស្រាល​។

រថយន្តរងគ្រោះម៉ាក KIA ពណ៌សផ្លាកលេខ កោះកុង 2A-0013 ធ្វើដំណើរក្នុងទិសដៅ​ ពីខេត្តព្រះសីហនុ​ សំដៅ​ទៅ​ ផ្លូវ​បំបែក​ស្រែអំបិល​ បើកបរដោយ ឈ្មោះ នាង ហេង ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ​ ភូមិវាល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង អ្នករួមដំណើរចំនួន ៨នាក់ មានទីលំនៅដូចអ្នកបើកបរ និងមានមុខរបរ ជា​អ្នក​រៀបរោងការ និង រត់តុការ ។

ពេលធ្វើដំណើរមកដល់ចំណុចខាងលើ បានជួបឧបសក្ក (រថយន្តនៅពីមុខ) ជាន់ហ្រ្វាងមិនស៊ីបានទើបកាច់ង្កូតមកខាងស្ដាំដៃទំលាក់ផ្លូវ តែម្ដង ។
បណ្ដាលឲ្យមនុស្ស៥នាក់​ រង​របួសធ្ងន់​ស្រាល​ដោយជនរងគ្រោះខាងលើមានឈ្មោះ
១- ឈ្មោះ នាង ហេង ភេទប្រុស អ្នកបើកបរថយន្ត របួសមធ្យម
២- ឈ្មោះ គូ ចាវ ភេទប្រុស អ្នករួមដំណើរលើរថយន្ត របួសស្រាល ។
៣-ឈ្មោះ ពិន រឿន ភេទស្រី អ្នករួមដំណើរលើរថយន្ត របួសមធ្យម ។
៤-ឈ្មោះ ភុន ភារម្យ ភេទប្រុស រួមដំណើរលើរថយន្ត របួសមធ្យម ។
៥-ឈ្មោះ ហូល សឿ ភេទស្រី រួមដំណើរលើរថយន្ត របួសមធ្យម

ក្រោយកើតហេតុអ្នករបួសបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ចំណែកឯវត្ថុតាងយកទៅរក្សាទុក​ នៅអធិដ្ឋាននគរបាលស្រុកព្រៃនប់៕

មតិយោបល់