បន្ទាយមានជ័យៈ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា មានករណីឃាតកម្មសម្លាប់ ដុតនិងកង់ទ្បាន ជនរងគ្រោះភេទប្រុស អាយុ ៣៧ឆ្នាំ នៅវេលាម៉ោង ៧ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិថ្មរមៀលខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ករណីនេះ មូលហេតុអ្វី នៅមិនទាន់ដឹងនៅទ្បើយទេ ដោយខាងសមត្ថកិច្ច កំពុងចុះធ្វើការស្រាវជ្រាវ នៅទីតាំងកន្លែងកើតហេតុ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសព បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕




មតិយោបល់