ព័ត៌មានជាតិ

ដង្កោបុកទៀតហើយ! រថយន្តកុងតឺន័រ បុកបង្គោលភ្លើងបាក់ទាំងព្រឹក

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅមុននេះបន្តិច មានករណីរថយន្តកុងតឺន័រ បើកបុកបង្គោលភ្លើង នៅម្ដុំទល់មុខរោងចក្រដំបូងក្រហម តាមបណ្ដោយផ្លូវលេខ ២១៧ សង្កាត់ស្ពានថ្មី ខណ្ឌដង្កោ រាជធានីភ្នំពេញ ប៉ុន្តែមិនមានអ្នករបួស គ្រាន់តែរងការខូចខាតរថយន្ត និងបង្គោភ្លើងប៉ុណ្ណោះ។

កើតហេតុវេលាម៉ោង ១១ និង៤៣នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយបានដំណឹងភ្លាម សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ធ្វើការវាស់វែង រួចយកវត្ថុតាង ទៅកាន់ការិយាល័យជំនាញ ដើម្បីធ្វើការដោះស្រាយតាមច្បាប់៕

មតិយោបល់