កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់មួយរំពេច កាលពីវេលាម៉ោង ១០ និង៤៥ នាទីយប់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ ត្រង់ចំណុច ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។
រថយន្តបង្កម៉ាក HINO ពណ៌ស ប្រភេទដឹកទំនិញធុនធំ ពាក់ស្លាកលេខ បាត់ដំបង 3A- 0062 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពី អ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១។
នៅមុនពេលកើតហេតុ រថយន្តខាងលើ បានធ្វើដំណើរមកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាក HONDA DREAM ១២៥ ប្រភេទស្រី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-3091 បើកបរដោយឈ្មោះ ចន ចិត ភេទប្រុស អាយុ២៦ ឆ្នាំ មានទីលំនៅភូមិជីផុច ឃុំជិផុច ស្រុកមេសាង ខេត្តព្រៃវែង បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូ ឈ្មោះចន ចិត នៅកន្លែងកើតហេតុភ្លាមៗ
ហើយអ្នកបើករថយន្តរត់គេចបាត់ ។
វត្ថុតាងម៉ូតូខូចធ្ងន់ និងរថយន្តខូចស្រាល ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីរងចាំដោះស្រាយពេលក្រោយ។
មូលហេតុ៖ អ្នកបើកបររថយន្ត និងអ្នកបើកម៉ូតូ គ្មានការប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ៕




មតិយោបល់