ព័ត៌មានជាតិ

ព្រលឹងចុងសក់! រថភ្លើង បុកម៉ូតូជិះឆ្លងផ្លូវ បុរសម្នាក់ប៊ិះទៅហើយ..

ខេត្តពោធិ៍សាត់: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើងបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង ៤ និង៥០នាទីរសៀលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៩ ត្រង់ចំណុចភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ សោម ចាន់ទិត្យ អាយុ៣២ឆ្នាំ ភេទប្រុស រស់នៅភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ធ្វើដំណើរពីត្បូងទៅជើង បម្រុងឆ្លងផ្លូវដែក ក៏ត្រូវរថភ្លើងមានទិសដៅពីលិចទៅកើត ឆ្ពោះមកកាន់រាជធានីភ្នំពេញបុកតែម្តង បណ្តាលឲ្យខ្ទាចចេញពីម៉ូតូ រងរបួសធ្ងន់។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ រីឯរថភ្លើងបានបន្តធ្វើដំណើរទៅមុខធម្មតា៕

មតិយោបល់