កណ្តាលៈ ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវបានសមត្ថកិច្ចស្រុកល្វាឯម ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនិងគ្រឿងញៀនកាលពីវេលាម៉ោង៩និង៣៦នាទីយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចវត្តសំពោងក្នុងភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំងស្រុកល្វាឯម ខេត្តកណ្តាល។
លោកវរសេនីយ៍ទោ ជា ថុល អធិការនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យមានចំនួន៣នាក់ទី១-ឈ្មោះ ជើត និសារ ហៅសុខនី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ និងរស់នៅភូមិឃុំកើតហេតុ។ ទី២- ឈ្មោះ អ៊ួង បូរិត ហៅ ម៉ាប់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ និងរស់នៅភូមិឃុំកើតហេតុ។ ទី៣-ឈ្មោះ យ៉ែម ស្រីលីន ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ និងរស់នៅសង្កាត់ស្រះចក ខណ្ឌដួនពេញ។
លោកអធិការនគរបាលស្រុកបន្តថា នៅក្នុងអំឡុងបើកប្រតិបត្តិការបង្គ្រាបគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក)ចំនួន០១កញ្ចប់តូច ទូរស័ព្ទដៃ០១គ្រឿង.កាំភ្លើកែច្នៃ០១ដើម និងដែកកេះចំនួន០៤ ព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងនាំយកមកអធិការស្រុក ធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់