ព័ត៌មានអន្តរជាតិ

ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយខ្លាំងនៅតំបន់មាត់សមុទ្រ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦

ភ្នំពេញៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០១៦ បានប្រកាសឲ្យ ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន បន្ទាប់ពីព្យុះទីហ្វុងទី១ ឈ្មោះ NEPARTAK បានឆ្លងផុត កោះតៃវ៉ាន់ និងឆ្លងចូលដល់ឆ្នេរសមុទ្រភាគខាងកើតប្រទេសចិន ស្ថានភាពបែបនេះ នឹងធ្វើឲ្យខ្យល់មូសុងភាគនិរតីខ្លាំង ដែលបន្តមានឥទ្ធិពលលើព្រះរាជាណាចក្រ។

ព្យុះនេះ អាចបង្កឲ្យមានភ្លៀងបន្តធ្លាក់រាយប៉ាយច្រើន នៅតំបន់មាត់សមុទ្រ ចំណែកនៅឯតំបន់វាលទំនាប និងខ្ពស់រាបភ្លៀង នឹងចាប់ផ្ដើមធ្លាក់រាយប៉ាយកាន់តែច្រើន ជាបន្តបន្ទាប់ទ្បើងវិញ ចាប់ពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៦ នេះតទៅ៕

មតិយោបល់