ព័ត៌មានជាតិ

ការធ្វេសប្រហែសបណ្ដាលឲ្យឈឺចាប់បំផុតគឺការ​​បាត់បង់​​ជីវិត​កូនប្រុសម្នាក់​ដោ​យ​​សារ…..

កំពង់ស្ពឺ: ក្មេង​ប្រុស​ម្នាក់​អាយុ​ ៣ឆ្នាំ​ ត្រូវ​បា​ន​លង់ទឹកស្រះស្លាប់នៅពេលទៅមុជទឹកជាមួយក្មេងៗ​ដទៃទៀត​ រួមជាមួយពូបង្កើតរបស់ខ្លួន​ កាលពី​វេ​លាម៉ោ​ង៤និង២០នាទីរសៀល​ ថ្ងៃ​ទី​០២​ ខែ​មិនា​ ឆ្នាំ​២០១៩​ នៅចំណុចស្រះទឹក​ ភូមិស្រែវៀន ឃុំស​ង្កែសា​ទ​ប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ក្មេងប្រុសរងគ្រោះមានឈ្មោះរ៉ាត់ ចម្រុង អាយុ​ ៣​ឆ្នាំ រស់នៅភូមិកើតហេតុ​ខាងលើ​​បានលង់​ទឹ​កស្រះ​ស្លាប់ខណ:ពេ​លដែលទៅមុជទឹកក្នុងស្រះជាមួយពូរបស់ខ្លួននិងក្មេងៗអ្នកភូមិជាច្រើននាក់​ភ្លេចមើលមុខមើលក្រោយ។

ក្រោយកើតហេតុសាច់ញាត្តិនិងម្តាយឪពុកបា​នបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំ​ព​ង់ស្ពឺ​ តែអកុសល​​សង្រ្គោះមិនបានដោយ​សារតែកុមារារងគ្រោះបានស្លាប់មុនបញ្ជូនទៅ​ដ​ល់ពេទ្យខេ​ត្ដ​។
ជាការសំណូមពរនិងអង្វរដល់ឪពុ​ក​ ម្ដាយទាំងឡាយមេត្ដាប្រុងប្រយ័ត្នចំពោះទឹក​អូ​រ​ ទឹកស្រះ​ ទឹក​ត្រពាំង​ ព្រោះ​កូនតូចៗងាយនិងរងគ្រោះណាស់ពេលភ្លេចខ្លួន​ការឆ្វេសប្រហែស៕

មតិយោបល់