ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង ២០ និង៣០នាទី ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ២០ និង៣០នាទី ករណីរំលោភលើទំនុកចិត្ត(ប្រើល្បិចខ្ចីម៉ូតូមិនយកឲ្យវិញ) នៅចំណុចបន្ទប់ជួល លេខ៤ ផ្លូវ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យ០២នាក់ គេចខ្លួន០១នាក់ ។
ជនសង្ស័យមាន ឈ្មោះ សុខ ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ៏ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះឈ្មោះ ហ៊ី បញ្ញ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលំ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកនិច ផលិតឆ្នាំ២០១៩ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1HL-0327 ។
សម្ភារៈបន្សល់ទុក ទូរសព្ទ័ដៃ០១គ្រឿង របស់ជនសង្ស័យ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅ មុនពេលកើតហេតុ ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនចេញពីកន្លែងស្នាក់នៅមកលេងផ្ទះមិត្តភ័ក្ត្រនៅចំណុចកើតហេតុខាងលើ ក៍បានជួបជាមួយជនសង្ស័យឈ្មោះ សុខ ធារ៉ា (ឃាត់ខ្លួន) និងឈ្មោះ ហុក (គេចខ្លួន) និងហង្ស វិរៈសត្យា រួចបាននាំគ្នាផឹកស៊ី បានមួយសន្ទុះជនសង្ស័យ ឈ្មោះ សុខ ធារ៉ា និងឈ្មោះ ហុក បាននិយាយខ្ចីម៉ូតូ ជនរងគ្រោះ ដោយប្រាប់ថា ខ្ចីម៉ូតូជិះទៅយកលុយពីបងនៅម្តុំផ្សារសិនជូរី (សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ) ដោយបាត់យូមិនឃើញយកម៉ូតូមកប្រគល់ ឲ្យវិញ រួចជនរងគ្រោះបានទំនាក់ទំនង់ទៅជនសង្ស័យតាមទូរសព្ទ័ដៃជាច្រើលើក តែមិនឃើញជនសង្ស័យយកម៉ូតូមកប្រគល់ឲ្យជនរងគ្រោះវិញ ។ រហូតដល់ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទី ជនរងគ្រោះបានឃើញជនសង្ស័យកំពុងឈរតាមផ្លូវបេតុង ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក៍បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សុខ ធារ៉ា ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ចំណែកជនសង្ស័យឈ្មោះ ហុក គេចខ្លួនបាត់។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
មតិយោបល់