ភ្នំពេញៈ រថយន្តបែនមួយគ្រឿង ខណៈដែលបើកចេញពីផ្លូវបេតុង បួងចង្កួតជ្រុលទៅបុកម៉ូតូបើកច្រាស់ទិស លើផ្លូវជាតិ បណ្តាលឲ្យកិនម៉ូតូខ្ទេច ចំណែកអ្នកបើកបរម៉ូតូខ្ទាតផុត។
កើតហេតុកាលពីវេលាម៉ោង១២ និង១៥នាទីរសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចក្លោងទ្វារចូលវត្តស្វាយផ្អែម ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ដឹកដី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-8676 បានធ្វើដំណើរពីត្បូងទៅជើងចេញពីផ្លូវបេតុង ឡើងផ្លូវជាតិលេខ៤ បត់ឆ្ពោះទៅលិច ដោយបួងចង្កូតជ្រុល ទើបទៅបុកម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1S-8215 ដែលបើកតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត បណ្តាលឲ្យរងខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ ភាគីសងខាង ធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តសុខចិត្ត ចេញថ្លៃជួសជុលម៉ូតូ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕







មតិយោបល់