សៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ ៦ខាងកើតសាលារៀនភូមិថ្នល់ ២០០ម៉ែត្រ ស្ថិតនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប រវាងម៉ូតូ និងរថយន្ត។
ប្រភពព័ត៌មានបានឲ្យដឹងថាមូលហេតុបង្កឡើងដោយម៉ូតូ១គ្រឿងបើកមិនប្រកាន់ស្ដាំ ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1L-9285 អ្នកបើបរមានឈ្មោះ ចាន់ ជ័យ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បើកក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចមណុចកើតហេតុបានបើកទៅបុករថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 3D-9929 បើកបរដោយឈ្មោះ ទែន សុវណ្ណ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បើកបរពីកើតទៅលិច បណ្តាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងយកសម្ភារះទៅរក្សារទុករងចាំការដោះស្រាយនិងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបូណ្យតាមប្រពៃណី៕





មតិយោបល់