ព័ត៌មានជាតិ

បុគ្គលិកខារ៉ាអូខេសម្រស់បុប្ផា១ ត្រូវបុរសខ្មែរឥស្លាម ប្រើហិង្សា បណ្ដាលឲ្យរងរបួស

ភ្នំពេញ: វេលាម៉ោង ០២និង ០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ មានករណីរក្សាទុកខុសច្បាប់នូវសារធាតុញៀន និងហិង្សាចេតនា ស្ថិតនៅមុខផ្ទះគ្មានលេខ ភូមិព្រែកតាពៅ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។

ជនសង្ស័យឈ្មោះ អាប់ ឌុលរ៉ូហ្សិត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ជនរងគ្រោះឈ្មោះ សួន សុខណូ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេសម្រស់បុប្ផា១ មានទីលំនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ (រងរបួសស្រាល) ។

ក្រោយពីកើតហេតុ ជនរងគ្រោះក៏មកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍ព្រែកប្រា លុះដល់ម៉ោង ១១និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អាប់ ឌុលរ៉ូហ្សិត នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងត្រួតពិនិត្យ លើខ្លួនជនសង្ស័យរកឃើញ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០៤កញ្ចប់ថង់តូច រួចក៏បញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាងមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

មតិយោបល់