ព័ត៌មានជាតិ

ករណីលោតដាច់ចរន្តអគ្គិសនីពីឧបករណ៍ផ្តាច់-ភ្ជាប់(Auto recloser) ដោយសារមានប្រជាពលរដ្ឋឆក់…

មណ្ឌលគិរី: យោងតាមផេកអគ្គិសនីមណ្ដាលគិរី បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៨និង០០នាទីព្រឹក មានករណីលោតដាច់ចរន្តអគ្គិសនីពីឧបករណ៍ផ្តាច់-ភ្ជាប់(Auto recloser) លើទ្វាចរន្តទី៩ មូលហេតុមានប្រជាពលរដ្ឋ ឆក់នៅលើខ្សែបណ្តាញតង់ស្យុងមធ្យមMV ២២គីឡូវ៉ុល ស្ថិតនៅត្រង់ស្វូលេខ១៦A បង្គោលលេខ៣៥២ ភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្នែកខ្លះនៅក្រុងសែនមនោរម្យ (២)ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ក្រុមការងារបច្ចេកទេស បានភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនប្រើប្រាស់ឡើងវិញទាំងស្រុង នៅវេលាម៉ោង ០៨និង៥៤នាទីព្រឹក។
សូមបញ្ជាក់ជូនថា ទីតាំងខាងលើក្រុមការងារអគ្គិសនីមណ្ឌលគិរី និងអាជ្ញាធរមូលដ្ឋាន ធ្លាប់បានចុះណែនាំ និងធ្វើកិច្ចសន្យាម្តងរួចមកហើយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្តាញអគ្គិសនី ពីព្រោះអាចបណ្តាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕

មតិយោបល់