ព័ត៌មានជាតិ

ឧត្តមសេនីយ៍ ភាព រដ្ឋា នាំយកទៀនវស្សា និងបច្ច័យរបស់សម្តេចតេជោ ប្រគេនព្រះសង្ឃនៅវត្ត សង្គមរតនារាម

ស្វាយរៀងៈ កាលពីព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ទោ ភាព រដ្ឋា តំណាងឲ្យនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកទៀនវស្សា និងទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ទៅប្រគេនព្រះសង្ស ដែលគង់ចាំព្រះវស្សានៅវត្ត សង្គមរតនារាម ឃុំគគីសោម ស្រុកស្វាយទៀប ខេត្ត ស្វាយរៀង។

នៅក្នុងឱកាសប្រគេនទៀនវស្សា និងបច្ច័យនោះដែរ ក៏មានការដាំដើមឈើប្រណិតៗដូចជា ដើមបេង និងដើមក្រញូនជាង ១០០ដើមផងដែរ ដើម្បីទុកជានិម្មិតរូបនៅក្នុងនោះ សង្គមរតនារាមនោះផងដែរ៕

មតិយោបល់