វ៉េណេស៊ុយអេឡាៈ អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Delcy Rodriguez បាននិយាយកាលពីថ្ងៃពុធថា សមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ប្រទេស ដំណាក់កាលទី 2 នឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។
ដោយលោក Rodriguez បាននិយាយថា ការធ្វើសមយុទ្ធយោធា ដែលមានឈ្មោះថា Ana Karina Rote នឹងត្រូវបន្តនៅដំណាក់កាលទី ២ របស់ពួកគេ នាចុងសប្តាហ៍នេះ ដែលដំណាក់កាលទី១ នៃសមយុទ្ធនេះ មានឈ្មោះថា Angostura ត្រូវបានគេធ្វើឡើង នៅពាក់កណ្តាលខែកុម្ភៈ។
ពាក់ព័ន្ធនឹងយមយុទ្ធនេះ បានកើតឡើងចំពេលដែលមានការដាច់ភ្លើងរយៈពេលជាច្រើនថ្ងៃ នៅក្នុងប្រទេសមួយនេះ ដោយសារតែខូចខាតទំនប់វារីអគ្គិសនី Simón Bolívar ដែលស្គាល់ថា Guri ក្នុងរដ្ឋ Bolívar។
កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា អាជ្ញាធរមូលដ្ឋាន បានឃាត់ខ្លួនមនុស្សពីរនាក់ ពីបទសង្ស័យថា បានប៉ុនប៉ងបំផ្លាញប្រព័ន្ធថាមពលរបស់ប្រទេសខ្លួន ដោយបន្ថែមថា ក្រុងវ៉ាស៊ីនតោន ជាអ្នកទទួលខុសត្រូវធំបំផុត សម្រាប់ការរំខានដល់បណ្តាញអគ្គិសនីវ៉េណេស៊ុយអេឡា៕
មតិយោបល់