រតនគិរីៈ កាលពីវេលាម៉ោង ១០ និង ០០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ កម្លាំងជំនាញ បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះមុខសញ្ញា ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចំនួន០២ នាក់។
ដោយមានការបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងជំនាញបានធ្វើការសាកសួររួច បន្តឃាត់ខ្លួនជនសង្ស័យ០៦មុខសញ្ញាទៀត ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ហើយប្រតិបត្តិការនេះ ក៏មានការសម្របសម្រួលពីលោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអជ្ញារងអមសាលាដំបូង ខេត្តរតនគិរី និងអមដោយក្រឡាបញ្ជី០២រូប បានធ្វើការឆែកឆេររកឃើញម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួនធំ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ អ៊ុ មិនាសិរីរៈ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ បូរ៉ា រតនៈ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ
៣.ឈ្មោះ បាន ស្រីល័ក្ខ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ
៤.ឈ្មោះ សារ៉ាត់ សម្ពស្ស ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ
៥.ឈ្មោះ ផល សុខខឿន ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ
៦.ឈ្មោះ ហេង សង ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ
៧.ឈ្មោះ ហេង ស្រីនិច ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ
៨.ឈ្មោះហេង តុលា ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ
ក្រោយពីឃាត់ខ្លួន សមត្ថកិច្ច បានធ្វើតេស្តទឹកនោម លទ្ធផលវិជ្ជមាន (+)០២នាក់ អវិជ្ជមាន (-)០៦នាក់។
វត្ថុតាងដកហូតរួមមាន៖
– ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន១៧កញ្ចប់ (ធំ១៥កញ្ចប់ តូច០២កញ្ចប់) ទម្ងន់៨០.៩១ក្រាមទាំងសំបកថង់
– ទូរស័ព្ទ១៣គ្រឿង
– ជញ្ជីង០១គ្រឿង
– ម៉ូតូ០១គ្រឿង
– ដាវសាំម៉ារៃ០២ដើម
– ថង់ច្រកថ្នាំញៀនមួយចំនួន។
– សម្ភារសេពមួយចំនួន
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕
មតិយោបល់