ព័ត៌មានជាតិ

រន្ធត់ចិត្តណាស់! ក្រឡាប់រថយន្តឆេះស្លាប់មនុស្សម្នាក់

ក្រចេះ: នៅវេលាម៉ោង ១២ និង ១៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៩ មានករណីក្រឡាប់រថយន្តដឹកដំឡូងមីមួយ បង្កឡើងដោយខ្លួនឯង ធ្វើដំណើរចេញពីក្រចេះឆ្ពោះទៅស្ទឹងត្រែង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅនឹងកន្លែងកើតហេតុ ស្ថិតលើផ្លូវជាតិលេខ៧ ចន្លោះគីឡូម៉ែត្រ ៣៣៦-៣៣៧ ត្រង់ចំណុចថ្មបាំង ភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ហេតុការណ៍នេះ ប្រើរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចិត្របុរី និងស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចុះអន្តរាគមន្តពន្លត់៕

មតិយោបល់