ព័ត៌មានជាតិ

Update: (មានវីដេអូ) អគ្គិភ័យឆេះផ្ទះពលរដ្ឋនៅខណ្ឌចំការមនរលត់ទាំងស្រុងហើយ

ភ្នំពេញ: អគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវ៤៤៤ សង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន ត្រូវបានសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ទាន់ពេល រលត់វិញហើយ។

ប្រភពឲ្យដឹងថា ហេតុការណ៍ខាងកើត​ឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី១០កក្កដានេះ មូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង ក៏បង្កជាអគ្គិភ័យឆាប់ឆេះតែម្តង បច្ចុប្បន្នត្រូវបានរថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ចេញអន្តរាគមន៍ទាន់ពេល ដោយធ្វើការបាញ់ទឹកពន្លត់បានទាំងស្រុងហើយ។

គួរបញ្ជាក់ផងដែរ ហេតុការណ៍ខាងនេះ ក៏មិនបណ្តាលឲ្យមនុស្សរងរបួស និងខូចខាតធំដុំនោះទេ៕

//www.youtube.com/watch?v=X95WHvoqH2k&feature=youtu.be

មតិយោបល់