ព័ត៌មានជាតិ

ម្ចាស់ហាងយីហោ អូន នាង រារាំង និងជេរប្រមាថសមត្ថកិច្ច ពេលចុះចាប់រថយន្តដឹកឈើ

ក្រចេះ: ស្រ្តីម្ចាស់ហាងបាយយីហោ អូន នាង ម្នាក់ បានរារាំង និងជេរប្រមាថសមត្ថកិច្ចយ៉ាងចាស់ដៃ ខណៈដែលសមត្ថកិច្ចចុះទៅចាប់រថយន្ដសាំយ៉ុង១គ្រឿង ដឹកឈើ ហើយបើក ចូលព្រៃខាងក្រោយហាង កាលពីវេលមោង១០ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។ ហាងនេះ មានទីតាំងតាមបណ្ដោយផ្លូវជាតិ លេខ៧ ស្ថិតនៅភូមិគោលាប់ ឃុំចង្រ្កង់ ស្រុកចិត្តបុរីខេត្តក្រចេះ។

លោក ម៉ី វុទ្ធី នាយសង្កាត់ រដ្ឋបាលព្រៃឈើថ្មក្រែបានឲ្យដឹងថា ក្រោយពីរថយន្ដនោះ បានបើកចូលព្រៃ ខាងក្រោយហាង លោកបានសុំយោបល់ពីលោកព្រះរាជអាជ្ញារងខេត្ត ដើម្បីចូលទៅចាប់រថយន្តនោះ ប៉ុន្តែនៅពេលលោកដឹកនាំកម្លាំងបម្រុងទៅចាប់រថយន្ដល្មើសនោះ ម្ចាស់ហាងមិនសហការជាមួយសមត្ថកិច្ចទេ ដោយគាត់និយាយថា រំខាន់ដល់ការលក់ដូររបស់គាត់។ ក្រោយពីឃាត់រថយន្ដនោះបានហើយ សមត្ថកិច្ចឆែកឆេរក្នុងរថយន្ដរកឃើញឈើគ្រាក់ធ្នង់ចាស់ៗធុំ។ លោក ម៉ី វុទ្ធី បានហៅម្ចាស់រថយន្ដនោះធ្វើកិច្ចសន្យាមិនឲ្យដឹកឈើបន្តទៀត ប្រសិនបើហ៊ានដឹកបន្ត លោកនឹងចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ពេលកន្លងមកម្ចាស់ហាងរូបនេះ ត្រូវលោក សោម វុទ្ធី ព្រះរាជអាជ្ញារងខេត្តក្រចេះបានធ្វើការណែនាំម្ដងរួចមកហើយ ឲ្យគាត់សហការជាមួយសមត្ថកិច្ច ពេលសមត្ថកិច្ចចុះបង្ក្រាបរថយន្ដដឹកឈើល្មើសបើករត់ចូលព្រៃក្រោយហាងរបស់គាត់ តែគាត់ហាក់ដូចមិនស្ដាប់តាមការណែនាំសោះ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ គេហទំព័រយើងមិនអាចសុំការបំភ្លឺពីម្ចាស់ហាង អូន នាង បានទេ ព្រោះគ្មានលេខទូរស័ព្ទទំនាក់ទំនង៕

photo_2016-09-15_11-35-01photo_2016-09-15_11-34-52photo_2016-09-15_11-34-55photo_2016-09-15_11-34-57photo_2016-09-15_11-34-59

មតិយោបល់