សៀមរាបៈ កាលពីនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៩ មន្ត្រីអាវុធហត្ថខេត្ត បានឃាត់ខ្លួនស្ត្រីម្នាក់ អំពីបទល្មើសឆបោក ឲ្យចូលបម្រើការងាររាជការស៊ីវិល និងប៉ូលិស ស្ថិតនៅចំណុចភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប។
វត្ថុតាងដកហូតរួមមាន ឯកសណ្ឋានប៉ូលិស១ឈុត និងកាតសំគាល់ខ្លួន៣សន្លឹក។
ជនល្មើសមានឈ្មោះ កែវ សីលា អាយុ៣៥ឆ្នាំ ស្នាក់នៅ ផ្ទះជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីអាវុធហត្ថខេត្ត បញ្ជូនខ្លួនទៅសាសាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់