ព័ត៌មានជាតិ

សូមចូលរួមរំលែកទុក្ខផង! អនុប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះសីហនុ ទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍

ព្រះសីហនុៈ លោកព្រំ សេង អនុប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះសីហនុ និងត្រូវជាកូនប្រសាររបស់លោក ជាង លីម នៅក្រុងព្រះសីហនុ បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវអូរ៣ក្រុងព្រះសីហនុ កាលពីម៉ោងជាង៩យប់ថ្ងៃ១៥ ខែមិនា ឆ្នាំ២០១៩ ។

មន្ត្រីមានសមត្ថកិច្ច នៅមិនទាន់មានរបាយការណ៍ជាក់លាក់ ពីគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយ ដោយគ្រាន់តែដឹងជាបឋមថា ជនរងគ្រោះបានស្លាប់នៅក្បែរម៉ូតូ ពេលជិះចេញពីមង្គលការគេ នៅម្តុំជិតដុនបូស្កូ (អូរ៥) មិនទាន់ដឹងថា មានការប៉ះពារជាមួយយានយន្តផ្សេងទៀត ហើយត្រូវភាគីម្ខាងទៀតរត់គេច ឬជាគ្រោះថ្នាក់ចៃដន្យដួលខ្លួនឯងយ៉ាងណាទេ ដោយករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។

ប្រភពពីមិត្តភក្ដិជនរងគ្រោះ បានទៅចូលរួមមង្គលការគេ ជាមួយគ្នាបានអះអាងថា ជនរងគ្រោះមិនមានហូបគ្រឿង ស្រវឹងច្រើនទេ គឺពិសារតិចតួចបំផុត ពេលពិសារអាហារ នៅកន្លែងមង្គលការនោះ។ សូមចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយក្រុមគ្រួសារសពផង៕

មតិយោបល់