ព័ត៌មានជាតិ

Update: អ្នកស្លាប់ពិតប្រាកដ មានចំនួន ០៨នាក់ និងរបួសជាង ២០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តក្រុង និងរថយន្តស្ទូច នៅបាត់ដំបង

បាត់ដំបង: តាមការបញ្ជាក់ជាផ្លូវការ ពីអាជ្ញាធរខេត្តបាត់ដំបងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តក្រុង និងរថយន្តស្ទូច អ្នកស្លាប់បានពិតប្រាកដ ចំនួន ០៨នាក់ គិតត្រឹមម៉ោង០៥:០០នាទី ល្ងាចថ្ងៃដដែលនេះ។

បើតាមការឱ្យដឹងពីលោក គិត ហៀង អធិការនគរបាល ស្រុកមោងឫស្សី បានឱ្យដឹងថា មានរថយន្តធំ ២គ្រឿង ប្រភេទរថយន្តក្រុងដឹកភ្ញៀវ បានបុកគ្នា ជាមួយរថយន្តស្ទូច ពេញទំហឹងបណ្តាលឱ្យស្លាប់ និងរងរបួសច្រើននាក់ នៅវេលាម៉ោង០៣:៤០នាទី រសៀលថ្ងៃនេះ ត្រង់ចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកូនថ្លុង ឃុំសាលាក្រៅ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ប្រភពដដែល បានបញ្ជាក់ថា យ៉ាងហោចណាស់ មនុស្សនៅក្នុងរថយន្តក្រុង ៤២កៅអ៊ី របស់ក្រុមហ៊ុន PS ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-4906 និងរថយន្តស្ទូច ៥ភ្លៅ ពាក់ស្លាកលេខ ភ្នំពេញ 3D-4942 (តែកុងស្លាប់ទាំងសងខាង) បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ និងជាច្រើននាក់ទៀត រងរបួសធ្ងន់ និងស្រាល កំពុងត្រូវបានជួយសង្គ្រោះ ទៅកាន់មន្ទីរពេទ្យ។ សូមបញ្ជាក់ថា រថយន្តក្រុង ទិសដៅចេញពីភ្នំពេញ ទៅបាត់ដំបង រីឯរថយន្តស្ទូច ធ្វើចរាចរទិសដៅបញ្ច្រាសគ្នា។ ស្ថិតក្នុងហេតុការនេះ បណ្តាលឱ្យរថយន្តក្រុង រួញប្រហែល ២ម៉ែត្រ រីឯរថយន្តស្ទួចក្រឡាប់ផ្ងាជើង និងក្បាលញានរួញខ្ទេច ដូចគ្នាផងដែរ៕

photo_2016-04-23_16-34-40photo_2016-04-23_16-22-04 photo_2016-04-23_16-22-07 photo_2016-04-23_16-22-05

មតិយោបល់