ព័ត៌មានជាតិ

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ឆក់កាបូបនៅចំណុចការដ្ឋានសំណង់ ក្រុមហ៊ុន CSC

ភ្នំពេញៈ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៩ ដែលឃាត់ខ្លួនបានកាលពីថ្ងៃទី ១១ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ២១ និង ៣០នាទីអំពីបទល្មើសឆក់កាបូបលុយ ស្ថិតត្រង់ចំណុចការដ្ឋានសំណង់ ក្រុមហ៊ុន CSC ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនល្មើសមានឈ្មោះ វឿន វ៉ាត ភេទប្រុស អាយុ ១៧ឆ្នាំ។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចធ្វើការសាកសួរឲ្យដឹងថា ជនបង្កបានទៅការដ្ឋានសំណង់ ក្រុមហ៊ុន CSC នៅចំណុចខាងលើ ក្នុងគោលបំណងទៅលេងពូខ្លួន តែមិនជួបនោះទេ ហើយក៏បានឈរនិយាយគ្នាលេង ជាមួយអ្នកធ្លាប់ធ្វើការជាមួយគ្នា បន្ទាប់មករូបគេ បានដើរត្រឡប់មកវិញ ឃើញបុរសម្នាក់ ដើរចូលក្នុងការដ្ឋាន មានការបូបលុយ ក្នុងហោប៉ៅអាវធ្វើសកម្មភាពឆក់តែម្តង ជាអកុសលត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនបាន។

បច្ចុប្បន្ន ជនល្មើសសមត្ថកិច្ច បានកសាងសំណុំរឿង បញ្ចូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់