ព័ត៌មានជាតិ

ទីក្រុង​ញូវយ៉ក ហាម​ថត​រូបភាព Selfie

​ញូវយ៉ក​៖ ការថតរូប Selfie កំពុងតែ​ពេញនិយម​ពី​សំណាក់​យុវវ័យ​នៅ​ជុំវិញ​ពិភពលោក មិន​ថា​នៅទីណា កន្លែង​ណា ក៏​ឃើញ​មាន​រូបភាព Selfie ដែរ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ញូវយ៉ក បាន​ហាមឃាត់​ការថតរូប Selfie ដោយ​ប្រើ​ដង មានន័យ​ថា មិន​អនុញ្ញាតឲ្យ​ប្រើ​ដង Selfie សម្រាប់​ថត​រូបភាព​នោះ​ទេ​។​
​យោង​តាម​ការចុះផ្សាយរ​បស់​វ៉ាន់​ស៊ីន​តោន​ប៉ុស្ដិ៍ បានឲ្យដឹងថា តំបន់​ទាក់ទាញ​មួយចំនួន​នៅក្នុង​ទីក្រុង​ញូវយ៉ក ដូចជា​សារមន្ទីរ ជាដើម​ត្រូវ​បាន​ហាមឃាត់​ការ​ថត​រូបភាព​តាមរយៈ​ការប្រើ​ដង Selfie ហើយ​មូលហេតុ​នោះ មិន​ត្រូវ​បាន​បញ្ជាក់ឲ្យ​ដឹង​នោះទេ គ្រាន់តែ​ថា បំរាម​នេះ​ត្រូវបាន​អនុវត្ត ហើយ​បើ​ល្មើស​នឹង​ត្រូវ​ពិន័យ​៕​
20150104-SELFIESTICK-slide-ZJP5-blog480

មតិយោបល់