ភ្នំពេញៈ យោងតាមផេក ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មកាធិកាជាតិ សន្តិសុខលម្ហសមុទ្រ បានឲ្យដឹងទាំងស្រុងថា យោងតាមព័ត៌មានពីភ្នាក់ងារប្រចាំការនៅIFC៖ របាយការណ៍ប្រកាសអាសន្នស្ដីពីអាកាសធាតុ នៅថ្ងៃទី២៤ ខែកក្កដានេះ បានឲ្យដឹងថា នៅសមុទ្រចិនខាងត្បូងចន្លោះពីកោះហៃណាន នឹងប្រទេសវៀតណាម មានព្យុះទីហ្វុងមួយឈ្មោះសុនកា (SONCA) ដែលមានល្បឿនបោកបក់ខ្លាំងបង្កជារលកធំៗនឹងខ្យល់កន្រ្តាក់ នៅតំបន់ឆ្នេរភាគខាងកើតប្រទេសវៀតណាមនឹងហៃណាន។
ផ្អែកលើទិន្នន័យ៖ចំណុច17°48’N, 109°05’E ព្យុះមានល្បឿន៧០ទៅ៩២គ.ម/១ម៉ោង រង្វង់ល្បឿនខ្យល់១៣៨គ.ម សំដៅឆ្លងកាត់ភាគខាងត្បូងកោះហៃណានក្នុងថ្ងៃនេះ ហើយបន្តទៅកាន់ទីក្រុងVinh ប្រទេសវៀតណាម នៅថ្ងៃស្អែក រួចក៏បន្តទៅភាគកណ្ដាលនៃប្រទេសឡាវផងដែរ។
ដោយឡែកនៅភាគខាងកើតនៃប្រទេសកម្ពុជា ក៏និងទទួលរងឥទ្ធិពលពីព្យុះសុនកានេះដែរ ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នានិងខ្យល់បោកបក់នៅក្នុងរយៈពេល២ទៅ៣ថ្ងៃខាងមុខ។
ជាមួយគ្នានេះដែរនៅតាមខេត្តជាប់មាត់សមុទ្ររបស់ប្រទេសកម្ពុជាមួយចំនួនមាន ខេត្តកែប ខេត្តកំពត និងខេត្តព្រះសីហនុ មិនមានរងឥទ្ធិពលនោះទេ៕
មតិយោបល់