ភ្នំពេញៈ តាមសេចក្ដីរាយការណ៍មកថា មានករណីសង់រោងបុណ្យបិទផ្លូវទៀតហើយ តាមបណ្ដោយផ្លូវលេខ ១៧៣ ជាប់នឹងរបងវត្តមហាមន្ត្រី នៅវេលាម៉ោង ២ រសៀលថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់អូទ្បាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ គ្មានអាជ្ញាធរណាទប់ស្កាត់ទ្បើយ ជាពិសេសក្នុងខណ្ឌចំការមន សម្បូរទៅដោយរោងការ រោងបុណ្យសង់បិទផ្លូវ រថយន្តធុនធំបើកចូលខុសម៉ោង ហើយចតលើចិញ្ចើមផ្លូវ ចូលហូបបាយ និងផឹកកាហ្វេ ធ្វើព្រងើយ ខណៈបង្កការស្ទះចរាចរណ៍យ៉ាងខ្លាំង មិនឃើញមានមន្ត្រីជំនាញចរាចរណ៍ខណ្ឌចំការមនណាហ៊ានស្ទួចរថយន្ត ដែលចតលើចិញ្ចើមផ្លូវ គ្មានសណ្ដាប់ធ្នាប់ទាំងនោះទេ គ្រាន់តែទៅសួរនាំប៉ុណ្ណោះ ។
ដោយទ្បែកនៅមុខមន្ទីរពេទ្យរុស្ស៊ីវិញ សម្បូរទៅដោយអ្នកលក់លើចិញ្ចើមផ្លូវ បង្កការស្ទះចរាចរណ៍ នៅអំទ្បុងពេលល្ងាចជាប្រចាំ ឃើញតែសន្តិសុខសាលាខណ្ឌចំការមន និងប៉ុស្តិ៍ទំនប់ទឹក រៀបចំសណ្ដាប់ធ្នាប់ មិនឲ្យលក់ ប៉ុន្តែហាក់គ្មានប្រសិទ្ធភាព ដូចជាវេចចកក្នុងទឹក បានតែមួយភ្លេត ក៏មកលក់ដូរវិញដដែល។
ចំណែកលោក ព្រុំ សំខាន់ អភិបាល នៃគណៈអភិបាលខណ្ឌចំការមនវិញ មិនមានវិធានការទប់ស្កាត់ពីបញ្ហាទាំងនេះបានទេ ធ្វើឲ្យពលរដ្ឋរិះគន់ ដោយសារតែជារឿងដដែល បើទោះបីមានសេចក្ដីជូនដំណឹងសាលារាជធានីភ្នំពេញក៏ដោយ សង្ស័យលោកជាប់រវល់ការងារច្រើនហើយមើលទៅ៕
មតិយោបល់