កណ្តាលៈ កាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ នៅវេលាម៉ោង៩និង៣០នាទីយប់ នៅចំណុចដើមអំពិលបារាំងប្រឡាយតាសរ ស្ថិតនៅភូមិអន្លង់ធំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មានករណី ចង.ក សម្លាប់ខ្លួន ដោយជនរងគ្រោះមានឈ្មោះ សាន់ រ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ:កសិករ មានទីលំនៅភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
តាមប្រភព័ត៌មានបានឲ្យដឹងថានៅថ្ងៃទី១៧ មិនា ឆ្នាំ២០១៩ វេលាម៉ោង៩និង០៣នាទីយប់ ជនរងគ្រោះ នឹងប្រពន្ធឈ្មោះ វ៉ាត សុផេន
បានឈ្លោះប្រកែកពាក្យសំដីគ្នានៅផ្ទះរបស់ឈ្មោះ ស្រ៊ុន ង៉ែត ភេទស្រី អាយុ៦៥ឆ្នាំ ត្រូវជាម្ដាយ បង្កើតរបស់ជនរងគ្រោះ បណ្ដាលឲ្យឈ្មោះ វ៉ាត សុផេង ខឹងយ៉ាងខ្លាំងជិះម៉ូតូចេញទៅផ្ទះបាត់ទៅ។ បន្ទាប់មកជនរងគ្រោះ បានដើរចេញទៅដែរ ដោយនិយាយប្រាប់ម្ដាយខ្លួនថាសុំទៅយកខោអាវនៅផ្ទះមួយភ្លែត។
លុះព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង០៨និង៣០នាទី ឈ្មោះ មាន មឿន ភេទប្រុស អាយុ២៧ ឆ្នាំ កំពុងជិះម៉ូតូត្រលប់មកពីបាញ់ថ្នាំស្រូវរបស់ខ្លួនវិញក៏ប្រទះឃើញជនរងគ្រោះបាន ចងកធ្វើអត្តឃាតនៅលើដើមអំពិលទឹកបារាំងនឹងក្រណាត់ព៌ណស ក៍ ស្រែកឆោឡោហៅបងប្អូនអ្នកជិតខាងមកជួយ ប៉ុន្តែ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយពីទទួលបានព័ត៌មានខាងលើកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកអំបិលនិង កម្លាំងពិនិត្យហេតុស្រុកស្អាង ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យមណ្ឌលសុខភាពឃុំ ធ្វើការពិនិត្យសាកសពឃើញមានស្នាមជាំខ្មៅនៅត្រង់ក ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ឡើយ។
ក្រោយពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់