ព័ត៌មានជាតិ

ជនជាតិចិន២នាក់ត្រូវឃាត់ខ្លួន ពីបទបង្ករហិង្សា

កែប: ករណីប្រើហិង្សា បង្កឡើងដោយជនជាតិចិន២នាក់ កាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង៨និង១៥នាទីយប់ បានយកដបវាយលើជនរងគ្រោះ នៅចំណុចស្រែចិញ្ចឹមបង្គា ស្ថិតនៅភូមិ-សង្កាត់កែប ក្រុងកែប ខេត្តកែប។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី ១មាន ឈ្មោះ Jiang Yourong ភេទប្រុស អាយុ ៤៣ឆ្នាំ និង២ឈ្មោះ Guo Yuewei ភេទប្រុស អាយុ ៤៤ឆ្នាំ
វាយទៅលើជនរងគ្រោះ២នាក់ មាន ១-ឈ្មោះ Jiang Yunwen ភេទប្រុស អាយុ ៥៣ ឆ្នាំ និង២-ឈ្មោះ Jiang Di ភេទប្រុស អាយុ ២៨ឆ្នាំ បណ្តាលឲ្យជនរងគ្រោះបែកក្បាលទាំងពីរនាក់។
ក្នុងករណីនេះលោក ប៉ែន តារា ស្នងការនគរបាលខេត្តកែប បានបញ្ជាកម្លាំងអន្តរាគមន៍ពិសេស សហការជាមួយ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានចុះទៅដល់ទីកន្លែងកើតហេតុ ដោយមានការអនុញ្ញាត ពីលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ឲ្យឃាត់ខ្លួនជនបង្កមកស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីចាត់ការបន្តតាមច្បាប់ ដោយឡែកជនរងគ្រោះ សមត្ថកិច្ចបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងបន្តទៅព្យាបាលនៅរាជធានីភ្នំពេញ៕

 

មតិយោបល់