ភ្នំពេញៈ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅក្នុងផ្ទះលេខ៦០ ផ្លូវលេខ១ ក្នុងបុរី លឹម ឈាងហាក់ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មានករណីមន្ត្រីសាលាក្រុងភ្នំពេញម្នាក់ ត្រូវបានក្រុមគ្រួសារប្រទះឃើញចង កស្លាប់ស្អុយរលួយនៅក្នុងបន្ទប់ទឹកជាន់ទី៣ បន្ទាប់ពីបាត់ខ្លួនមួយសប្តាហ៍។
ជនរងគ្រោះឈ្មោះ គឹម ធី អាយុ ៣៨ឆ្នាំ មុខរបរជាមន្ត្រីសាលាក្រុងភ្នំពេញ រស់នៅទីតាំងកើតហេតុខាងលើ មានប្រពន្ធ និងមានកូន ២នាក់ នៅក្នុងបន្ទុកគ្រួសារ ។
យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះបានបាត់ខ្លួនរយៈមួយសប្តាហ៍មកហើយ ប៉ុន្តែក្រុមគ្រួសារស្មានតែទៅធ្វើការងារនៅខេត្ត ទើបមិនមានអ្នកណាដេញដោលសួររក ហើយនៅថ្ងៃប្រទះឃើញសពនេះគឺដោយសារតែធុំក្លិនស្អុយពេញផ្ទះ ទើបនាំគ្នាដើររក ក្លិនស្អុយក៏ប្រទះឃើញ ចង កជាប់និងចម្រឹងបង្អូចក្នុងបន្ទប់ទឹកស្លាប់ស្អុយមិនដឹងពីថ្ងៃណា ។
ប្រភពពីអ្នកលាងរថយន្តនៅជិតផ្ទះឲ្យដឹងថា បុរសចងកខាងលើកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ បានយករថយន្តមួយគ្រឿងម៉ាក ហាយលែនឌ័រ ទៅទុកទាំងសោឲ្យខ្លួនលាង ហើយក៏បាត់រហូតមិនឃើញមកយកវិញសោះ មិននឹកស្មានថា គាត់ចង កស្លាប់ដូច្នេះសោះ ។
បច្ចុប្បន្ន វេជ្ជបណ្ឌិតជំនាញ និងប៉ូលិសបច្ចេកទេសកំពុងធ្វើកោសលវិច័យលើសព ដើម្បីរកមូលហេតុពិត រួចប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់