ព័ត៌មានជាតិ

រថយន្ត Rolls-Royce តម្លៃរាប់លានដុល្លារ ព្រះសីហនុ 2F-1111 ប៉ះគ្នាជាមួយរថយន្ត Mitsubishi មិនរំខានដល់សមត្ថកិច្ច

ភ្នំពេញ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា មានករណីរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Rolls-Royce តម្លៃរាប់លានដុល្លារ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2F-1111 បើកបរដោយអង្គរក្ស ២នាក់ ធ្វើដំណើរតាមបណ្ដោយលេខ ៥៩៨ បានប៉ះគ្នាជាមួយរថយន្តម៉ាក Mitsubishi ពណ៌ស ស្លាកលេខ ភ្នំពេញ 2AX-7312 ស្ថិតនៅសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

កើតហេតុនៅវេលាម៉ោង ១ និង៥០នាទីរសៀលថ្ងៃទី២០ ខែមិនា ​ឆ្នាំ២០១៩ ករណីនេះ បានបណ្ដាលឲ្យខូចខាតរថយន្តទាំងសងខាងតិចតួចប៉ុណ្ណោះ ហើយក៏មិនរំខានដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍នោះទេ មានតែភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នា ចុងក្រោយមិនមានអ្នកឈ្នះឬចាញ់ទេ គឺបើករថយន្តចេញរៀងៗខ្លួន៕

មតិយោបល់