ព័ត៌មានជាតិ

សិស្សសាលា០៥នាក់ ត្រូវកងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំឃាត់ខ្លួន

កណ្ដាល: កាលពីវេលាម៉ោង ១៥ និង ៣០នាទីថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ មានករណីសិស្សសាលា ០៥នាក់ គេចមិនចូលរៀន ត្រង់ចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ទី១/ ឈ្មោះ ថន វាសនាភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិស្ទឹង២ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ទី២/ ឈ្មោះ ឈិន សម្បត្តិភេទប្រុស អាយុ ១៥ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ទី៣/ ឈ្មោះ ហុក លីហៀង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ទី៤/ ឈ្មោះ ស៊ិន សុធីប ភេទប្រុស អាយុ ១៥ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ទី៥/ ឈ្មោះទិត្យ គីមរ៉ុង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ ស្ទឹង ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

មុនពេលកើតហេតុ នៅវេលាថ្ងៃកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ សហការជាមួយកម្លាំងប្រជាការពារឃុំ បានចុះល្បាតក្នុងភូមិសាស្រ្ត ស្រាប់តែប្រទះឃើញក្មេងទំនើងមួយក្រុមមានគ្នា ចំនួន ០៥នាក់ខាងលើ
ដោយមានការសង្ស័យកងកម្លាំងបានឆែកឆេររកឃើញ មានខ្សែក្រវ៉ាត់ដាក់មីញ៉ុងម៉ូតូចំនួន០១ និងកូនកាំបិត០១ រួចក៏នាំខ្លួនមកប៉ុស្តិ៍សួរនាំធ្វើកិច្ចសន្យា និងបានហៅអាណាព្យាបាល មកយកទៅអប់រំបន្ត៕

មតិយោបល់