ព័ត៌មានជាតិ

បុគ្គលិកកាស៊ីណូក្រោន ត្រូវរថយន្តបុកស្លាប់មួយរំពេច

ស្វាយរៀង: វេលាម៉ោង ១១ និង ៣០នាទីយប់ថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដ និងម៉ូតូ តាមបណ្ដាយផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែតលេខ១២៩-១៣០ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

រថយន្ដដឹកអ្នកដំណើរ ពណ៌ស ពាក់ស្លាកលេខ សៀមរាប 3A-0413 ធ្វើដំណើរពីកើតទៅលិច មិនស្គាល់អត្តសញ្ញាណអ្នកបើបរ។ ចំណែកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1M-7216 បើកបរដោយឈ្មោះ អ៊ុក វ៉ិត ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូក្រោន រស់នៅភូមិស្វាយប៉ោ ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង ធ្វើដំណើរពីកើតទៅលិច ពាក់មួកសុវត្ថិភាព ស្លាប់នៅកន្លែងកើតហេតុ រីឯម៉ូតូខូចខាតធ្ងន់។

មូលហេតុ៖ អ្នកបើកបររថយន្ដមិនប្រកាន់ស្ដាំ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ខេត្ត ចំណែកឯ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់