ព័ត៌មានជាតិ

ឃាត់ខ្លួនប៉ូលិស២នាក់ និងម្នាក់ទៀតជាប្រធាន ផ្នែក អន្តោរប្រវេសន៍កំពុងគេចខ្លួន ក្នុងករណីបាញ់សម្លាប់

ភ្ភ្នំពេញ: ករណីផ្ទុះអាវុធ សង្ស័យមានមនុស្សស្លាប់ម្នាក់ កាលពីម៉ោង ១១យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលគេដឹងថាជាកូននិងក្មួយ លោក ជឹម សុខ បានដេញបាញ់សម្លាប់ បុរស ជាជនសង្ស័យ ម្នាក់យ៉ាងសាហាវ និងម្នាក់ទៀតរបួសនៅ ស្រុកបាភ្នំ នោះ ពេលនេះ សមត្ថកិច្ច បានឃាត់ខ្លួនប៉ូលិសចំនួនពី នាក់ ហើយ ក្នុងពេលដែល ជនដៃដល់ ជា ប៉ូលិស និង ជា កូនលោក ឧកញ៉ា ជឹម សុខ កំពុង គេចខ្លួន ពី ការតាមប្រមាញ់។

តាមព័ត៌មានបាន បញ្ជាក់ថា ប៉ូលិសពីរនាក់ដែលឃាត់ខ្លួន ១មានឈ្មោះ ជឹម សាវិន ជា មន្ត្រី នគរបាល នៅ ស្រុក ព្រះស្ដេច ត្រូវជា ក្មួយ លោក ឧកញ៉ា ជឹម សុខ និង ម្នាក់ទៀត ឈ្មោះ ជា ឡាឌីន ។
ចំណែក ឈ្មោះ ជឹម រតន: មាន តួនាទី ជា ប្រធាន ផ្នែក អន្តោរប្រវេសន៍ ស្រុក ព្រះស្ដេច និង ត្រូវជា កូនប្រុស លោក ឧកញ៉ា ជឹម សុខ បានដឹងខ្លួន មុនកំពុងគេចខ្លួន ។

ជនរងគ្រោះដែលស្លាប់បាត់ជីវិតក្នុងសកម្មភាពរងការ បាញ់ប្រហារអះអាងថា ជាជនជាប់សង្ស័យនោះ មានឈ្មោះ ម៉ន រ៉ាវុធ ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ ជាង ម៉ៅការ សំណង់ មាន ស្រុកកំណើត នៅ ឃុំ ឈើកាច់ ស្រុក បាភ្នំ ខេត្តព្រៃវែង ។
បច្ចុប្បន្ន ស្នាក់នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែក អ្នករួមដំណើរ ជាមួយ ជនសង្ស័យ ឈ្មោះ វ៉ាន ខេមរិន ភេទ ប្រុស អាយុ ២៧ ឆ្នាំ នៅ ភូមិ ឈើកាច់ ឃុំ ឈើកាច់ ស្រុក បាភ្នំ ខេត្តព្រៃវែង បាន រងរបួស និង ត្រូវ សមត្ថកិច្ច ឃាត់ខ្លួន ៕

 

មតិយោបល់