Post News Media ព័ត៌មានជាតិ បុរសម្នាក់ស្ល...

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីបើកម៉ូតូវ៉ាជែងជ្រុលទៅបុករថយន្តពេញទំហ៊ឹង នៅស្រុកកៀនស្វាយ

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូនិងរថយន្តបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២៥នាទី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៣២-៣៣ ចំណុច ភូមិ កណ្តាលក្រោម ឃុំបន្ទាយដែក ស្រុក កៀនស្វាយ ខេត្តកណ្តាល។

ករណីនេះបង្កឡើងដោយម៉ូតូម៉ាក HONDA DREAM ១២៥ សេរី ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាក លេខ ភ្នំពេញ 1GC 8946
បើកបរដោយឈ្មោះ ខេន ចំរ៉ុង ភេទ ប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិ វុធធា ឃុំ រំចេក ស្រុក ព្រះស្ដេច ខេត្ត ព្រៃវែង ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញតាមផ្លូវជាតិលេខ១។
ពេលបើកមកដល់ចំណុចកើតហេតុខាងលើ បាន បើកជែង រថយន្ត ០១ គ្រឿងមិនស្គាល់ម៉ាក់ ហើយជ្រុលទៅបុកជាមួយ រថយន្ត ០១ គ្រឿងទៀតម៉ាក់ HINO ប្រភេទបែន ពណ៍ ប្រផេះ ពាក់ផ្លាក លេខ កណ្ដាល 3A 0500
បើកបរមិនស្គាលអត្តសញ្ញាណ (រត់គេចខ្លួន) ដែលបើកមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យ ស្លាប់អ្នកបើកបរម៉ូតូ នៅកន្លែងកើតហេតុ ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងទីតាំងកន្លែងកើតហេតុនិងប្រគល់សព ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូនិងរថយន្ត យកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគាបាលស្រុកកៀនស្វាយ ដោះស្រាយតាមនីតិវិធីច្បាប់៕