ផ្ទះ ព័ត៌មានជាតិ ខ្យល់កន្រ្តាក...

ខ្យល់កន្រ្តាក់ លាយទ្បំភ្លៀង បំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅខេត្តឧត្តរមានជ័យ

0

ឧត្ដរមានជ័យ: កាលពីវេលាម៉ោង ៧ និង៣០ នាទីយប់ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ មានករណីភ្លៀងលាយលំនិងខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ នៅក្នុងស្រុកបន្ទាយអំពិល ចំនួន៣៥ខ្នង បន្ទប់ទឹក ០១ខ្នង សាលារៀន ០១ខ្នង ៖ លោតទម្លាក់ពីជើងតាង ០៣ខ្នង របើកដំបូលផ្ទះទាំងស្រុង ០៦ខ្នង របើកដំបូលផ្ទះ ២៤ ខ្នង របើកសំយាបផ្ទះ០១ របើកដំបូលបន្ទប់ទឹក០១ របើកជញ្ជាំងក្ដារ ០១ខ្នង ដើមឈើដួលសង្កត់សាលារៀន ០១ខ្នង ក្នុងនោះរួមមាន ៖

– ឃុំគោកមនចំនួន ០៥ខ្នង លោតទម្លាក់ពីជើងតាង ០២ខ្នង
របើកដំបូលផ្ទះទាំងស្រុង ០៣ខ្នង
– ឃុំបេងចំនួន ១៨ខ្នង របើកដំបូលផ្ទះទាំងស្រុក ០១ខ្នង របើកដំបូលផ្ទះ ១៦ខ្នង
របើកដំបូលបន្ទប់ទឹក ០១ខ្នង
– ឃុំអំពិលចំនួន១៣ខ្នង សាលារៀន ០១ខ្នង លោតទម្លាក់ពីជើងតាង ០១ខ្នង
របើកដំបូលផ្ទះទាំងស្រុង ០២ខ្នង របើកដំបូលផ្ទះ ០៨ខ្នង របើកសំយាបផ្ទះ ០១
របើកជញ្ជាំងក្ដារ ០១ខ្នង ដើមឈើដួលសង្កត់សាលារៀន ០១ខ្នង៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.