ថៃៈ លទ្ធផលឆ្នោតរាប់សន្លឹកឆ្នោតប្រមាណ៩០ភាគរយ ត្រូវបានបង្ហាញថា គណបក្សភឿថៃរបស់លោក ថាក់ស៊ីន បាននាំមុខគេនៅលេខរៀងទី១ ស្របពេលគណបក្ស Palang Pracharath ដែលគាំទ្ររបបយោធារបស់ប្រាយុទ្ធ ស្ថិតនៅលេខរៀងទី២។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩។
ប្រទេសថៃ បានដំណើរការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យជាលើកដំបូងបំផុត ចាប់តាំងពីរដ្ឋប្រហារយោធា ទម្លាក់នាយរដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ កាលពីខែឧសភា ឆ្នាំ២០១៤កន្លងមក។ ដោយតួលេខនៃចំនួនប្រជាជនទៅបោះឆ្នោត ត្រូវបានគេប៉ាន់ប្រមាណថា មានរហូតដល់៨០ភាគរយ ក្នុងចំណោមប្រជាជនថៃ ដែលមានសិទ្ធិបោះឆ្នោត៥១.២ លាននាក់។
សូមជំរាបថា លទ្ធផលផ្លូវការ នឹងត្រូវប្រកាសនៅថ្ងៃទី០៩ ខែឧសភាខាងមុខ ហើយដើម្បីអាចបង្កើតរដ្ឋាភិបាលមួយបាន បក្សនយោបាយឈ្នះឆ្នោត គឺត្រូវមានអសនៈចាប់ពី៣៧៦ឡើងទៅ ក្នុងចំណោមអសនៈសរុប ៥០០ឯណ្ណោះ៕
មតិយោបល់