ក្រចេះ៖ កម្លាំងប៉េអឹមផ្ទៃប្រទេស ចាប់ឃាត់រថយន្ដមួយគ្រឿង ដឹកប្រណីតបម្រុងលោតឆត្រតាមច្រកជាយឃ្លាំង ឆ្ពោះទៅលក់នៅប្រទេសវៀតណាម។ ហេតុការណ៍បង្ក្រាបបទល្មើសព្រៃឈើនេះ ធ្វើឡើងនៅវេលាម៉ោង៨៖៣០នាទី ព្រឹកទី៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិជ្រោះជ្រៅពោធិ៍សាល ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
សមត្ថកិច្ចឲ្យដឹងថា រថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះ២តោនកន្លះ មួយគ្រឿង បានព្យាយាមដឹកប្រណីតបម្រុងលោតឆត្រចូលទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារទ្វេភាគីជាយឃ្លាំង ស្ថិតនៅភូមិជ្រោះជ្រៅពោធិ៍សាល ឃុំ២ធ្នូ ស្រុកស្នួល។ ម្ចាស់រថយន្តដឹកឈើល្មើសច្បាប់ បានរត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែត្រូវបានគេស្គាល់ថា ឈ្មោះ សុខ ហេង ជាថៅកែលក់គ្រឿងសំណង់នៅផ្សារ K3។
បច្ចុប្បន្នរថយន្ត និងឈើប្រណីតប្រភេទធ្នង់ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្នួល ដើម្បីធ្វើការវាស់វែង និងចាត់ការតាមច្បាប់៕
មតិយោបល់