ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុន ថ្នាំលាបជញ្ជាំងយីហោ Lucky Pain ….

កណ្ដាល: ករណីរំលោភលើទំនុកចិត្ត ស្ថិតនៅក្រុមហ៊ុន ថ្នាំលាបជញ្ជាំងយីហោ Lucky Pain ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលបានប្រព្រឹតិ្តកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ២០១៩ លុះមកដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យក៏បានចូលខ្លួនមកសារភាពដល់ក្រុមហ៊ុន។

ជនរងគ្រោះមានឈ្មោះ សោម សុផល ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរ បុគ្គលិកតំណាងក្រុមហ៊ុន Lucky Pain ទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យមានឈ្មោះ សៀក សុខុន ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ បុគ្គលិកក្រុមហ៊ុន Lucky Pain (ឃាត់ខ្លួន)។
សម្ភារបាត់បង់៖
-លុយដុល្លារ ៤,២៩៦$។

មុនពេលកើតហេតុខាងលើ ខាងក្រុមហ៊ុនបានឲ្យជនសង្ស័យដើរ ប្រមូលលុយដែលមានចំនួនដូចបាត់បង់ខាងលើ តាមដេប៉ូសំណង់ យកមកឲ្យ ក្រុមហ៊ុន តែជនសង្ស័យមិនបានយកមកឲ្យក្រុមហ៊ុនឡើយ គឺយកទៅលេងណេតចាញ់អស់ លុះមកដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យ ក៏បានចូលខ្លួនមកសារភាពដល់ក្រុមហ៊ុន ដោយសូមធ្វើការកាត់ប្រាក់ខែ តែក្រុមហ៊ុនមិនព្រមទើបក្រុមហ៊ុនចាប់ឃាត់ខ្លួនយកមកប្រគល់ជូន សមត្ថកិច្ចតែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាន សមត្ថកិច្ចកំពុងធ្វើសំណុំរឿង ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

 

មតិយោបល់