ព្រៃវែងៈ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៤និង៤៥នាទីល្ងាច ស្ថិតនៅលើផ្លូវជាតិលេខ8 ចន្លោះគីឡូម៉ែត្រ 50-51 ក្នុងភូមិពោធីសាបាង ឃុំ រាប ស្រុកពារាំង ខេត្តព្រៃវែង ។
រថយន្តបង្កម៉ាក មីតស៊ុយប៊ីស៊ី ពណ៌ ស លាយខៀវ ( 25កៅអី ) ពាក់ស្លាកលេខ ភ្នំពេញ 3C 9385 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត រហូតមកដល់កន្លែងកើតហេតុ រថយន្តបង្កក៍បាន ជ្រុលទៅបុក ជាមួយនិងកង់បីPass App 1គ្រឿងដែលបើកបញ្រ្ចាសទិស ពណ៌ លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GH 2841 បើកបរដោយឈ្មោះ ហៃ សុខ ភេទប្រុស អាយុ 40ឆ្នាំ នៅភូមិ ព្រីង ឃុំ ចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះខាងលើមានឈ្មោះ
1/ ឈ្មោះ ជៃ ស្រីកែវ ភេទស្រី អាយុ 36ឆ្នាំ ( ជាប្រពន្ធអ្នកបើកបរ )
2/ ឈ្មោះ ហេង ម៉េងហ៊ុន ភេទប្រុស អាយុ 30ឆ្នាំ នៅភូមិ – ឃុំជាមួយគ្នា ។
3/ ឈ្មោះ អ៊ឹម ណារ័ត្ន ភេទស្រី អាយុ 28ឆ្នាំ នៅភូមិ – ឃុំជាមួយគ្នា ។
ក្នុងហេតុការនេះ បណ្តាលឲ្យអ្នកបើកបរម៉ូតូកង់បី និងអ្នករួមតំណើ៣នាក់ទៀត សរុប 4នាក់ រងរបួស ទាំងអស់គ្នា ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។ ចំណែកអ្នករងរបួសបាបញ្ជូនមកមន្ទីពេទស្រុកពារាំង ។ រីឯសម្ភារៈសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុក ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕


មតិយោបល់