ព័ត៌មានជាតិ

គេចទៅណាក៏មិនរួចដែរ ជនសង្ស័យពីរនាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ!

ភ្នំពេញ: កាលពីវេលាម៉ោងប្រហែល ៦ និង២០នាទីល្ងាចថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាក់ស្ដែងពីបទលួច (លួចម៉ូតូ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៧៩ ផ្លូវលេខមុនីរ៉េត (២១៧) ក្រុម ទី៤៩ ភូមិ១៦ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ១-ឈ្មោះ សុខ ខា ហៅ ខា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត ភូមិបារាយណ៌ ឃុំបារាយណ៌ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងទី២-ឈ្មោះ ចាន់ វីត ហៅ វីត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ មានស្រុកកំណើត សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមាន៖
– ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ស៊េរី2018 ពណ៌ទឹកក្រូចលាយស ពាក់ស្លាក លេខ ភ្នំពេញ 1HH-6717 មានលេខតួ៖ 343735 និងលេខម៉ាស៊ីន៖ 343699 (ជាម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យលួច )
– ដែកសំប៉ែតសម្រាប់កាច់កម៉ូតូចំនួន០១
– សោខ្សៀរលេខ ០៨ចំនួន០១
– ដង្កាប់ចំនួន០២
– សោចិញ្ចៀនលេខ១០ ចំនួន០១
– ទូណឺវ៉ីសចំនួន០២
– កូនសោម៉ូតូចំនួន០១ ចាប់យកពីឈ្មោះ សុខ ខា ។
– ម៉ូតូម៉ួយគ្រឿងម៉ាក Suzuki Nex ស៊េរី2015 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HF-9625 ដែលមានលេខតួ និងលេខម៉ាស៊ីន៖ 300696 ជាម៉ូតូរបស់ជនសង្ស័យ ជិះធ្វើសកម្មភាព) ចាប់ពីឈ្មោះ ចាន់ វីត។

ជនរងគ្រោះឈ្មោះ ស្រេង គន្ធី ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ តែងសំអាងការ ស្នាក់នៅផ្ទះលេខ១៧៩ ផ្លូវលេខ២១៧ ក្រុមទី៤៩ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ការធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោមជនសង្ស័យទាំងពីរនាក់ រកឃើញវិជ្ជមាន ។ បច្ចុប្បន្ន ម៉ូតូរបស់ជនរងគ្រោះ បានធ្វើការប្រគល់ជូនម្ចាស់វិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំណែកជនសង្ស័យទាំងពីរ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់