ព័ត៌មានជាតិ

បុរសម្នាក់​ ចងអង្រឹងដេកនៅមាត់ត្រពាំង បណ្តាលឲ្យធ្លាក់ចូលទឹកលង់ស្លាប់

តាកែវ: នៅថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២ត៦៤ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨និង០០នាទី មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិឈើទាលភ្លោះ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។

សពជនរងគ្រោះឈ្មោះ សាយ ពៅ ភេទប្រុស អាយុ៣៩ឆ្នាំ (នៅលីវ) មានមុខរបរកសិករ រស់នៅជាមួយឪពុកម្តាយ ក្នុងភូមិ-ឃុំកើតហេតុ។

មលហេតុ៖ ដោយជនរងគ្រោះផឹកស្រាស្រវឹងរាល់ថ្ងៃ (ស្រវឹងខួបបែកថ្នាំ) បានទៅដេកនៅអង្រឹងរបស់ខ្លួននៅមាត់ត្រពាំងទឹកមុខផ្ទះជាប្រចាំក៏ធ្លាក់ចូលត្រពាំងលង់ស្លាប់ ។

ចំពោះករណីនេះ ក្រោយពីទទួលព័ត៌មានបានភ្លាមៗ ផ្នែកជំនាញបានចុះធ្វើការស្រាវជ្រាវ ដោយមានការបំភ្លឺពីក្រុមក្រួសារសព និងដោយមានការចូលរួមពីលោកគ្រូពេទ្យលោកមេឃុំលោកមេភូមិ ជំនាញបានពិនិត្យសាកសពពុំឃើញមានរបួសស្នាមនៅលើខ្លួនសពទេ ជំនាញសន្និដ្ឋានថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន។ ក្រោយពីពិនិត្យរួច បានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់