ព័ត៌មានជាតិ

មុខសញ្ញាជួញដូរគ្រឿងញៀននៅខេត្តរតនគិរីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

រតនគិរី: កាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ កម្លាំងជំនាញ បានចុះបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាម្នាក់។

ជនសង្ស័យឈ្មោះ ឡេង កុងហួ ភេទប្រុស មានទីលំនៅបច្ចុប្បន្នភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្ដរតនគីរី។

វត្ថុតាងដកបានរួមមាន៖
– ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់ (កញ្ចប់ធំមួយ) ទម្ងន់១២.៣៨ក្រាម។
– ទូរស័ព្ទ០១គ្រឿង
– ជញ្ជីញថ្លឹង០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង បានរក្សាទុកនៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត៕

មតិយោបល់