ព័ត៌មានជាតិ

Chelsea លើកពាន Super Cup តែ Ziyech របួសនិងប្តូរចេញបន្ទាប់ជួយស៊ុតបាន ១គ្រាប់

 

បរទេស៖ កីឡាករខ្សែប្រយុទ្ធសញ្ជាតិម៉ារ៉ុក Hakim Ziyech ត្រូវបានគេមើលឃើញបានទទួលរងរបួសត្រង់ចំណុចស្មាបន្ទាប់ពីបានជួយចុះមកការពារក្នុងពេលបាល់ទាត់ជ្រុងក្នុងការប្រកួតប៉ះនឹងក្រុម Villareal ក្នុងការប្រកួតពានរង្វាន់ Super Cup កាលពីយប់មិញ។

Ziyech ក៏ត្រូវបានប្តូរចេញភ្លាមផងដែរនៅត្រឹមតែការប្រកួតតង់ទី១ប៉ុណ្ណោះហើយនិងបន្ទាប់ពីគាត់បានរកគ្រាប់បាន១ផងដែរឲ្យ Chelsea នៅនាទី ទី២៧ ដោយបាល់បោះពីកីឡាករ Kai Havertz។

Ziyech លេងបានត្រឹមនាទីទី៤៣ត្រូវបានផ្លាស់ប្តូរដោយកីឡាករ Christian Pulisic ប៉ុន្តែមិនបានទៅបន្ទប់ពិនិត្យនិងស្កេនភ្លាមនោះទេគឺនៅត្រឹមអង្គុយកៅអីបម្រុងទស្សនាការប្រកួតបន្តនៅឡើយរហូតដល់បញ្ចប់ការប្រកួត Chelsea លើកពាន Super Cup ដោយការទាត់បាល់១១ម៉ែត្រកាត់សេចក្តី៕

មតិយោបល់