បន្ទាយមានជ័យៈ ខ្យល់កន្រ្តាក់ លាយឡំជាមួយនិងផ្គរន្ទះ បានបក់បោកយ៉ាងខ្លាំង បំផ្លាញផ្ទះប្រជាពលរដ្ឋក្នុងចំនួន ២ស្រុក សរុបអស់៤៧ខ្នង និងកុដ្ឋលោក១ខ្នង នៅខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩។
ស្រុកដែលរងគ្រោះទាំង២ គឺស្រុកមង្គលបូរីខូចខាតផ្ទះ១៣ខ្នង កុដ្ឋលោក១ខ្នង នៅភូមិហ៊ុបប្ញស្សី ឃុំសឿ ដួលរលំ និងរបើកខូចខាតស័ង្កសី និងស្រុកម៉ាឡៃខូចខាតផ្ទះ ៣៤ខ្នង ស្ថិតក្នុងភូមិស្រះភ្លោះ ភូមិខ្ជាយបល័្លង្ក ឃុំតាគង់ ដួលរលំ និងប៉ើងដំបូលស័ង្កសី។
សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ មិនបង្កគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ៕
មតិយោបល់