អាតែន៖ នៅថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះ សមាជិកសភាថ្មីនៃប្រទេសក្រិក បានសម្រេចបោះឆ្នោត ដោយសំឡេងគាំទ្រច្រើនមិនធ្លាប់មាន គឺ ២៣៥ ក្នុងចំណោម ៣០០សំឡេង គាំទ្រលោកស្រី Zoe Konstantopoulou វ័យទើបតែ ៣៨ឆ្នាំ ឲ្យក្លាយជាប្រធានសភាថ្មី។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រម្សិលមិញនេះថា គណបក្សកាន់អំណាច បានបង្កើតនូវទំព័រប្រវត្តិសាស្ត្រថ្មី ទាំងប្រធានសភាដែលមានវ័យក្មេងបំផុត និងមានសមាជិកសភាគាំទ្រច្រើនបំផុត។ គួរបញ្ជាក់ថា ក្រិកក៏ធ្លាប់មានប្រធានសភាជាស្ត្រីម្តងដែរកាលពីឆ្នាំ ២០០៤ ដល់ ២០០៩៕
ព័ត៌មានជាតិ
មតិយោបល់