ព័ត៌មានជាតិ

យាយអាយុ៧៦ឆ្នាំម្នាក់ធ្លាក់ពីលើផ្ទះជាន់ទី២ស្លាប់

ភ្នំពេញ: លោកយាយម្នាក់បានធ្លាក់ពីផ្ទះជាន់ទី២ បណ្តាលឲ្យស្លាប់ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៧៦E2Z ភូមិ២សង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះយ៉ែម ថុល អាយុ៧៦ឆ្នាំជាចាស់ជរាស្នាក់នៅផ្ទះកើតហេតុបានបែកក្បាលហូរឈាមស្លាប់នៅនឹងកន្លែងកើតហេតុ។

ប្រភពព័ត៌មានពីឈ្មោះទុយ សុភាព ភេទស្រីអាយុ៣៥ឆ្នាំត្រូវជាកូនស្រីបង្កើតរបស់លោកយាយរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ជារៀងរាល់ថ្ងៃម្តាយរបស់គាត់ជាចាស់ជរាឧស្សាហ៍ភ្លេចភ្លាំងវង្វេងវង្វាន់និងច្រើនដេកនៅយ៉មុខផ្ទះ លុះដល់វេលាកើតហេតុស្រាប់តែមានគេប្រាប់ថា ម្តាយរបស់គាត់ធ្លាក់ពីលើផ្ទះគាត់ជាន់ទី២ ពេលនោះគាត់ក៏ប្រញាប់រត់ចុះមកមើលស្រាប់តែឃើញម្តាយគាត់ស្លាប់បាត់ទៅហើយ។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយផ្នែកជំនាញកោសល្យវិច័យចុះមកពិនិត្យធ្វើកោសល្យវិច័យឃើញថា លោកយាយចំណាស់រូបនោះពិត្យជាធ្លាក់ពីលើផ្ទះជាន់ទី២ស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្នសពបានបញ្ជូនទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តចាក់អង្រែក្រោមក្នុងខណ្ឌមានជ័យ៕

មតិយោបល់